ប្រធានាធិបតីហ្វីលីពីនបែរខ្នងដាក់សហរដ្ឋអាមេរិក ហើយងាកទៅរកប្រទេសចិន


14725302_1046228338823563_1566300820_o

ប្រធានាធិបតីហ្វីលីពីន Rodigo Duterte ដែលកំពុងតែមានភាពល្បីល្បាញដូចតារាហូលីវូដ នៅក្នុងឆាកនយោបាយនៅក្នុងសប្តាហ៍នេះនឹងត្រូវដឹកនាំមន្រ្តីផ្នែកពាណិជ្ជកម្មរបស់ខ្លួនទៅជួប ពិភាក្សាការងារពាណិជ្ជកម្មនៅក្នុងប្រទេសចិន។ តាមរយៈសារព័ត៌មានក្នុងស្រុករបស់ប្រទេស ហ្វីលីពីនបានឲ្យដឹងថា លោក Duterte នឹងដឹកនាំក្រុមអ្នកជំនួញជាច្រើនរយនាក់ទៅកាន់ ប្រទេសចិនដើម្បីធ្វើការពិភាក្សាអំពីពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ហ្វីលីពីន-ចិន។ លើសពី នេះទៅទៀតលោក Duterte នឹងត្រូវជួបពិភាក្សាផ្ទាល់ជាមួយលោកប្រធានាធិបតីចិន Xi Jinping។ ទោះបីជាយ៉ាងណាក៏ដោយទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក ពេលនេះដូចជាមានភាពរកាំរកូសកាន់តែខ្លាំង ខណៈពេលដែលលោក Rodrigo Duterte ហាក់ដូចជាបែខ្នងដាក់សម្ព័ន្ធមិត្តរបស់ខ្លួន ហើយងាកទៅសហការជាមួយប្រទេសចិនវិញ៕