តើហ្វីលីពីននឹងងាកមកសហការជាមួយរុស្ស៊ី និងចិនដែរឬទេ?

2 Views
October 8, 2016


1044549848

កាលពីដើមសប្តាហ៍នេះលោកប្រធានាធិបតីហ្វីលីពីន Rodrigo Durterte បានថ្លែងការផ្ញើរសារ របស់ខ្លួនទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកBarack Obama កុំឲ្យលូកដៃចូលក្នុងកិច្ចការ រដ្ឋាភិបាលរបស់លោក។បន្ថែមពីនេះទៀតលោកក៏បានថ្លែងផងដែរថាបើសិនជាសហរដ្ឋអាមេរិកបញ្ឈប់ការលក់អាវុធឲ្យប្រទេសហ្វីលីពីនពិតប្រាកដណាស់លោកនឹងបង្វែរថវិការនេះទៅទិញអាវុធរបស់ប្រទេសចិន ឬប្រទេសរុស្ស៊ីជំនួសវិញ។ យ៉ាងណាមិញគេសង្កេតឃើញថាសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីនដូចជាមានភាពល្អក់កករយ៉ាងខ្លាំងបន្ទាប់ពីសហរដ្ឋអាមេរិកបានថ្លែងនៅការមិនពេញចិត្តនឹងការបង្រ្កាបគ្រឿងញៀនរបស់លោកDuterte។តើចំនុចទាំអស់នេះអាចធ្វើឲ្យប្រទេសហ្វីលីពីនងាកមកសហការជាមួយប្រទេសរុស្ស៊ី ឬប្រទេសចិនដែរឬទេ ខណៈពេលដែលទំនាក់ទំនងរវាងអាមេរិក- ហ្វីលីពីនកំពុងរងភាពប្រេះឆាកាន់តែខ្លាំងឡើងៗបែបនេះ៕


Facebook Comment

Show Buttons
Hide Buttons