រឿងអាម៉ាស់ធំៗពីររបស់អត្តពលិកនៅក្នុងកីឡាអូឡាំពិក

0 Views
August 22, 2016


Rio

សម្រាប់ការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅក្នុងទីក្រុង Rio ប្រទេស Brazil គឺថាមិនត្រឹមតែជាការចងចាំ នូវព្រឹត្តិការណ៍ការប្រកួតកីឡាប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជាចងចាំនូវរឿងអាស្រូវមួយចំនួនដែលបានកើត ឡើងនៅក្នុងព្រឹត្តិការណ៍នេះ ដែលវាបានកើតចេញពីអត្តពលិក ។ សម្រាប់ជា ឧទាហរណ៍ដំបូងគឺ អត្តពលិករបស់អាមេរិក Ryan Lochte នៅលើផ្នែកហែលទឹកដែលបានរាយការណ៍ថាខ្លួនគាត់ ត្រូវបានទទួលរងអំពើរប្លន់ ក៏ប៉ុន្តែគឺគាត់ត្រូវបានគេរកឃើញថារូបគាត់និយាយកុហក ការពិត គាត់បានវាយបំបែកទ្វារបន្ទប់ទឹកដោយខ្លួនឯងសោះ។ ទោះបីជាគាត់បានធ្វើការសុំអភ័យទោសជា សារធារណៈចំពោះទង្វើរបស់គាត់ក៏ដោយ ប៉ុន្តែទង្វើរបស់គាត់គឺដូចជាមិនងាយនឹងបំភ្លេចបានភ្លាមៗ នោះទេ។ ចំណែកឯរឿងបន្ទាប់គឺធ្លាក់ទៅលើកីឡាការនីបាល់ទាត់ Hope solo ដែលនាងបានបង្ហោះ នៅលើគណនី Twitter របស់ខ្លួនអំពីជម្ងឺ Zika ដែលកំពុងតែកើតឡើងនៅក្នុងប្រទេស Brazil ដោយ សារតែ សារនោះហើយបានធ្វើឲ្យនាងត្រូវបានអ្នកគាំទ្រហៅនាងថា Zika ខណៈពេលដែលនាងកំពុង តែបណ្តើរបាល់។ យ៉ាងណាមិញ នេះគ្រាន់តែជារឿងរ៉ាវបឋមតែប៉ុណ្ណោះដែលព្រឹត្តិការណ៍អូឡាំពិកនៅ មិនទាន់បានបញ្ចប់ទេ៕

Rio1


Facebook Comment

Show Buttons
Hide Buttons