ពលរដ្ឋអង់គ្លេសផ្ទុះការតវ៉ាប្រឆាំងការចាកចេញពីសហភាពអឺរ៉ុប

1 Views
July 4, 2016


6

បន្ទាប់ពីការបោះឆ្នោតប្រជាមតិសម្រេចចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសកាលពីសប្ដាហ៍មុននោះ ប្រជាពលរដ្ឋអង់គ្លេសរាប់ពាន់នាក់ នៅថ្ងៃសៅរ៍ម្សិលមិញ បានដង្ហែក្បួននៅទីក្រុងឡុងដ៍ ដោយគ្រវីទង់សហភាពអឺរ៉ុប និងស្រែកខ្លាំងៗថា ពួកគេស្រឡាញ់សហភាពអឺរ៉ុប ដើម្បីបង្ហាញសំឡេងរបស់ពួកគេ ប្រឆាំងទៅនឹងការបោះឆ្នោតប្រជាមតិកន្លងមកនោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា ក្រុមបាតុករបានដង្ហែក្បួនកាត់តាមដងផ្លូវ Downing ហើយបានស្រែកខ្លាំងថា ភាពអាម៉ាស់ គឺបណ្ដាលមកពីនាយករដ្ឋមន្ត្រីអង់គ្លេសត្រៀមចាកចេញ លោក David Cameron ដែលបានអំពាវនាវឲ្យធ្វើប្រជាមតិនាពេលកន្លងមកនោះ។
ក្រុមអ្នករៀបចំការតវ៉ា បាននិយាយថា មានប្រជាពលរដ្ឋជាង ៤ម៉ឺននាក់ចូលរួមក្នុងក្បួនដង្ហែនោះ ប៉ុន្តែ ប៉ូលិសមិនបានបង្ហាញតួលេខនោះឡើយ។
កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងមក ប្រជាពលរដ្ឋអង់គ្លេស ៥២ភាគរយ បានបោះឆ្នោតគាំទ្រការចាកចេញរបស់អង់គ្លេសពីប្លុកអឺរ៉ុប ដោយសារក្ដីបារម្ភអំពីបញ្ហាជនអន្តោប្រវេសន៍ ខណៈដែល ៤៨ភាគរយទៀត ប្រឆាំងនឹងការចាកចេញ។

BY: VOD

http://bit.ly/29fUzeX


Facebook Comment

Show Buttons
Hide Buttons