ព័ត៌មានអន្តរជាតិ

នៅក្នុងសន្និសិទសន្តិសុខពិភពលោកនៅក្នុងទីក្រុង Moscow លោក Shoa Yuanming ដែលជាគណៈប្រតិភូតំណាងឲ្យរដ្ឋាភិបាលចិនបានថ្លែងថា ប្រទេសចិនសូមធ្វើការទទូចទៅដល់ប្រទេសកូរ៉េខាងជើងឲ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក៏ដូចជាអំពាចនាវទៅដល់សហរដ្ឋអាមេរិកសូមបញ្ឈប់សមយុទ្ធបង្ករជម្លោះរបស់ខ្លួនផងដែរ។ យ៉ាងណាមិញបើយោងតាមភ្នាក់ងារសម្ងាត់នៅក្នុងប្រទេសកូរ៉េខាងជើងបានរាយការណ៍ឲ្យដឹងថារដ្ឋឯកោមួយនេះបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបដោយយោធាទៅកាន់សហរដ្ឋអាមេរិកវិញ។ គួរបញ្ចាក់ថាបណ្តាប្រទេសនានានៅជុំវិញពិភពលោកបានអំពាវនាវទៅដល់ភាគីទាំងអស់នៅក្នុងជម្លោះឲ្យបន្ធូរបន្ថយភាពតានតឹង៕  


Show Buttons
Hide Buttons